skip to Main Content

ការប្រគល់វិញ្ញាបនប័ត្រសមិទ្ធិផល និងវិញ្ញាបនប័ត្រអានសៀវភៅ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែបានទទួលស្គាល់ការខិតខំរបស់សិស្សានុសិស្សមួយចំនួនដែលបង្ហាញពីចំណង់ចំណូលចិត្តយ៉ាងខ្លាំងចំពោះការអាន។ សិស្សានុសិស្សត្រូវបានប្រគល់វិញ្ញាបនប័ត្រសមិទ្ធិផល និងវិញ្ញាបនប័ត្រអានសៀវភៅនៅក្នុងថ្នាក់រៀនរៀងៗខ្លួនដែលមានសិស្សានុសិស្សផ្សេងទៀតធ្វើជាសាក្សី និងផ្តល់ការលើកទឹកចិត្ត ដល់ពួកគាត់ចំពោះការអាន។

រង្វាន់ចុងក្រោយត្រូវបានផ្តល់ឱ្យកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ។ មជ្ឈមណ្ឌលភាសា អេអាយ អាយ ជឿជាក់យ៉ាងមុតមាំថាំ ការអានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកវាក្យសព្ទរបស់សិស្ស និងផ្តល់ការស្រមើលស្រមៃនៃជីវិតរបស់ពួកគេ។




Back To Top