skip to Main Content

កិច្ចប្រជុំគណៈកម្មាធិការនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង

គណៈកម្មាធិការនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង បានជួបប្រជុំជាមួយអ្នកឧកញ៉ា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គូជ អេឌ្យូខេសិន ដើម្បីពិភាក្សាអំពីគោលដៅរយៈពេលវែង និងរចនាសម្ព័ន្ធរបស់សាលាដើម្បីឆ្ពោះទៅមុខបន្តទៀត។ ក្រុមហ៊ុនរបស់យើងកំពុងតែពង្រីកសាខាជាច្រើន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ និងតម្រង់ទិសដល់សិស្សានុសិស្សជំនាន់ក្រោយរបស់មាតុភូមិយើង។ គោលបំណងនៃកិច្ចពិភាក្សានេះគឺដើម្បីបញ្ជ្រាបឱ្យមានភាពទំនួលខុសត្រូវ រួមទាំងបង្ហាញពីការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍វិស័យអប់រំ។

កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំ សូវ ហុងគុយ អាគារ លឹម គីមណយ៕

 

Back To Top