skip to Main Content

ការប្រជុំរបស់ប្រធាននិងអនុប្រធានថ្នាក់

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ កិច្ចប្រជុំនៃប្រធាន និងអនុប្រធានថ្នាក់ ត្រូវបានធ្វើឡើង។ មានសិស្សានុសិស្សសរុបចំនួន ២៩នាក់បានចូលរួម។ កាតព្វកិច្ច របស់ពួកគាត់ត្រូវបានពន្យល់យ៉ាងលម្អិត។ ប្រធាន និងអនុប្រធានថ្នាក់ មានទំនួលខុសត្រូវ ក្នុងការជួយលោកគ្រូ អ្នកគ្រូនៅក្នុងបន្ទុកថ្នាក់ ទៅតាមសមត្ថភាពផ្សេងៗរបស់គាត់៖ ជួយរម្លឹកមិត្តរួមថ្នាក់របស់ពួកគាត់ ពីកម្មវិធី និងកាលបរិច្ឆេទនានា នៅក្នុងសាលារៀន លើកទឹកចិត្តមិត្តរួមថ្នាក់របស់ពួកគាត់ឱ្យធ្វើកិច្ចការផ្ទះ ដេីម្បីប្រគល់ជូនលោកគ្រូ អ្នកគ្រូ និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត ឱ្យទាន់ពេលវេលា ដេីម្បីផ្តល់ភាពស្ងប់ស្ងាត់ និងសណ្តាប់ធ្នាប់ នៅក្នុងថ្នាក់រៀន របស់ពួកគាត់ផ្សេងៗគ្នា រួមជាមួយ ការក្លាយជាមនុស្សដំបូងគេដែលបង្ហាញចំណាប់អារម្មណ៍ នៅក្នុងកម្មវិធីទាំងអស់របស់សាលារៀន និងការចូលរួមនៅក្នុងកម្មវិធីទាំងអស់នោះផងដែរ។

Back To Top