skip to Main Content

ការប្រកួត​ប្រកបពាក្យ​ ម៉េងលី​ ជេ. គួច​ លើកទី​១៨​ វគ្គជម្រុះ

ការប្រកួតប្រកបពាក្យម៉េងលី ជេ គួច លើកទី១៨ បានប្រព្រឹត្តទៅយ៉ាងរលូន។ សិស្សម្នាក់ៗបានទៅថ្នាក់ផ្សេងៗពីគ្នាទៅតាមកម្រិតរបស់ពួកគេ ដែលគ្រប់គ្រងដោយគណៈកម្មការដ៏អស្ចារ្យរបស់យើង។ មានពីរវគ្គក្នុងអំឡុងពេលជម្រុះដំបូងដែលបេក្ខជនត្រូវប្រកបមួយពាក្យឱ្យបានត្រឹមត្រូវ មុននឹងឈានទៅវគ្គទីពីរ ដែលបេក្ខជនត្រូវប្រកបពីរពាក្យឱ្យបានត្រឹមត្រូវ។ វគ្គបន្ទាប់ទៀត គឺកាន់តែប្រកួតប្រជែងខ្លាំង ព្រោះបេក្ខជនទាំងអស់ត្រូវបានបញ្ជូលគ្នា។ ដូច្នេះហើយ យើងមានបេក្ខជនចំនួន 3 នាក់ សម្រាប់កម្រិតមនុស្សពេញវ័យ និង 7នាក់សម្រាប់កម្រិតកុមារដែលនឹងបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី02 ខែកក្កដា ឆ្នាំ 2022។ យើងមានជំនឿយ៉ាងមុតមាំថា សាខារបស់យើងនឹងក្លាយទៅជាជើងឯក។ "ផ្ទះនៃជើងឯក" ។

Back To Top