skip to Main Content
ការិយាល័យនាយកសាខា

អ្នកស្រី​ ​នៅ ​សុជ្ជណា​ ​ជា​នាយិកា​ ​នៃ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ​សាខា​ចាក់អង្រែ​ ​ដែល​ ជា​ស្ថាប័ន​​អប់រំ​​មួយ​ដែល​កំពុង​ឈានមុខ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយផ្អែក​ទៅលើ​ ​គុណភាព​ ​វិន័យ​​ ​និង​ សេវាកម្ម។​ ​គាត់មាន​​ទំនួល​ខុស​ និង​គ្រប់គ្រង​បុគ្គលិក​គ្រប់ផែ្នក​ ​ការិយាល័យ​សិក្សា​ ​រក្សា​ ​គុណភាព​ ប្រតិបត្តិការ​ទូទៅ​ ​និងកិត្តិសព្ទ​សាលា​ ​ហើយធានា​​នូវ​សុវត្ថិភាព​ ​បរិស្ថានល្អ​ ​សម្រាប់​បុគ្គលិក​ ​និង សិស្សានុសិស្ស​​ទាំងអស់។​ ​គាត់មាន​ផែនការ​ ​និងដាក់​លក្ខខណ្ឌ​ ​ត្រឹមត្រូវ​សម្រាប់​​បុគ្គលិក​ ​ដើម្បី​សម្រេច​បាន​ ​ភាព​ជោគជ័យ​ ​របស់​ពួកគេ។​

អ្នកស្រី​ ​បាន​ទទួល​សញ្ញាបត្រ​​ ​TESOL,​ AYC​​ Thailand ​ក្នុងឆ្នាំ២០១៥​ ​ព្រមទាំង​ ​បរិញ្ញាបត្រ​អប់រំ​ ​ពីវិទ្យាស្ថាន​​ភាសា​បរទេស​ ​ក្នុងឆ្នាំ២០០៦។​ ​គាត់​ក៏បាន​​ទទួល​សញ្ញាបត្រ​ ​ក្នុង​វគ្គសិក្សា​ថ្មីៗ​ ​ដែល​ជា​​វគ្គ​​បណ្ដុះ​ ​បណ្ដាល​ ​និងការសិក្សា​ ​អប់រំ​ជាច្រើន។​

គាត់​បាន​​បម្រើ​ ​ការងារ​​ជាអ្នកអប់រំ​ ​អស់​រយៈពេល​ ​ជិត១៥ឆ្នាំ។​ ​គាត់​បាន​ចាប់ផ្ដើម​​​ការងារ​ ​ជាគ្រូ​បង្រៀន​ ​ក្រៅម៉ោង​ ​នៅ​មជ្ឈមណ្ឌល​ភាសា​ ​អេ​ អាយ ​អាយ​​ ក្នុងឆ្នាំ២០០៦។​ យោងតាម​ ​គុណសម្បត្តិ​ ​ការបញ្ចេញ​​សមត្ថភាព​ ​​ការតាំងចិត្ត​ ​និងការខិតខំ​ ​ប្រឹងប្រែង​ ​គាត់​ត្រូវបាន​ ​តម្លើង​តួនាទី​ ​ជាគ្រូ​ពេញ​ម៉ោង​​ក្នុង​ឆ្នាំ២០០៧​ ​ហើយបាន​ក្លាយជា​ ​ប្រធានគ្រូ​ ​ក្នុងឆ្នាំ២០០៩​ ​និងជានាយិការង​ ​នៃមជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ ​​អាយ​ ​សាខាចាក់អង្រែ​ ​ក្នុងឆ្នាំ២០១៥។​

អ្នកស្រី​ ​នៅ ​សុជ្ជណា​ ​

Back To Top