skip to Main Content

«ក្នុងនាមជាផ្នែកមួយនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ខ្ញុំមិនត្រឹមតែទទួលបានសមត្ថភាពភាសាអង់គ្លេសដែលជួយខ្ញុំឱ្យសម្រេចគោលដៅនៃការសិក្សា និងការងាររបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏មានសេចក្តីក្លាហានដើម្បីប្រកួតប្រជែងខ្លួនឯងផងដែរ»។

«មជ្ឈមណ្ឌលភាសា អេ អាយ អាយ មិនមែនគ្រាន់តែជាកន្លែងដែលខ្ញុំរៀនភាសាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលខ្ញុំរៀនពីជំនាញទំនាក់ទំនង ភាពជឿជាក់លើខ្លួនឯង ហើយជាកន្លែងដែលខ្ញុំចាប់ផ្តើមអាជីព និងឱកាសទៅសិក្សានៅបរទេសផងដែរ»។

«ការងាររបស់ខ្ញុំទាក់ទងនឹងការប្រាស្រ័យទាក់ទង និងបណ្តាញច្រើន ហេតុដូច្នេះហើយខ្ញុំពិតជាអរគុណយ៉ាងខ្លាំងចំពោះ កម្មវិធីសិក្សា និយាយជាសាធារណៈ របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាកន្លែងដែលខ្ញុំបានសិក្សាពីរបៀបនៃការនិយាយ ការដោះស្រាយបញ្ហា និងការឆ្លើយសំណួរជាសាធារណៈជាមួយបុគ្គលដែលមកពីគ្រប់មជ្ឈដ្ឋាន»។

«មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជួយខ្ញុំអភិវឌ្ឍ និងពង្រីកការយល់ដឹងរបស់ខ្ញុំទៅលើភាសាអង់គ្លេសដោយផ្អែកលើស្តង់ដារអាមេរិក។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មិនត្រឹមតែជាមជ្ឈមណ្ឌលភាសាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលអ្នកអាចកសាងជំនាញភាពជាអ្នកដឹកនាំ និងចូលរួមក្នុងសកម្មភាពសង្គមផងដែរ»។

«មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបណ្តុះបណ្តាល និងជួយខ្ញុំ ទាំងការសិក្សា សមត្ថភាពភាសាអង់គ្លេស និងជំនួយផ្នែកសិក្សាដទៃទៀត រហូតខ្ញុំទទួលបានលទ្ធផលដូចសព្វថ្ងៃនេះ»។

Back To Top