skip to Main Content

ជំនួបរវាង មាតាបិតា និងគ្រូបង្រៀន

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ យកចិត្តទុកដាក់ចំពោះការសិក្សារបស់សិស្ស។ សាលាតែងតែធ្វើឱ្យប្រាកដថា សិស្សគ្រប់រូបនៅក្នុងថ្នាក់មានលទ្ធភាពទៅកម្រិតបន្ទាប់ទៀតបាន។ ការចូលរួមរបស់ឪពុកម្តាយនៅសាលារៀនអាចជួយបង្កើតអន្តរកម្មវិជ្ជមានរវាងឪពុកម្តាយ និងកូនក៏ដូចជាឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូផងដែរ។

ឪពុកម្តាយនឹងមានគំនិតប្រសើរជាងមុនលើការរស់នៅប្រចាំថ្ងៃរបស់កូន ៗ ពួកគាត់នឹងអាចធ្វើឱ្យទំនាក់ទំនងគ្រួសារមានភាពប្រសើរឡើង។ កុមារតូចៗតែរំភើបពេលឃើញឪពុកម្តាយបំពេញតួនាទីជាអ្នកស្ម័គ្រចិត្ត ហើយវាអាចជួយផ្តល់ឱ្យពួកគាត់នូវទស្សនៈវិជ្ជមានក្នុងការសិក្សា។

Back To Top