skip to Main Content

ដំណើរកម្សាន្តរបស់សិស្សានុសិស្សកម្រិតទី១ ដល់ ទី៤ ទៅកាន់សារមន្ទី 3D

ដើម្បីធ្វើឱ្យការសិក្សារបស់សិស្សានុសិស្សមានការទាក់ទាញ និងទំនាក់ទំនងគ្នាបានល្អ មជ្ឈមណ្ឌលភាសាអេ អាយ អាយ សាខាចាក់អង្រែ បានរៀបចំការសិក្សាក្រៅថ្នាក់ដោយមានដំណើរកម្សាន្តរបស់សិស្សានុសិស្សថ្នាក់កុមារកម្រិតទី១ ដល់ ទី៤ ទៅកាន់សារមន្ទី 3D ដែលជាកម្មវិធីសិក្សារបន្ថែម។ សកម្មភាពក្រៅថ្នាក់នេះ នឹងនាំមកនូវបទពិសោធន៍យ៉ាងល្អប្រសើរមួយកំរិតទៀត រួមមានបំនិនជីវិត ការចូលរួម និង ការទំនាក់ទំនងល្អរវាងគ្នានិងគ្នា ដែលជាបទពិសោធន៍ជីវិតថ្មីមួយសម្រាប់សិស្សានុសិស្សថ្នាក់កុមាររបស់ពួកយើង។ សិស្សានុសិស្សដែល បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានេះមានចំនួនសរុប ១៨៨នាក់ ហើយពួកគេបានរៀនសូត្រ ប្រកបដោយភាព រីករាយ និងពេញចិត្តជាទីបំផុត ។

Back To Top