skip to Main Content

ការធ្វើបទបង្ហាញអំពីពិធីបុណ្យសែនព្រះខែ

បុណ្យសែនព្រះខែជិតមកដល់ហើយ លោកគ្រូ អ្នកគ្រូ ភាសាចិននៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ បានធ្វើបទបង្ហាញអំពីដើមកំណើត និងទំនៀមទម្លាប់នៃពីធីបុណ្យសែនព្រះខែ ដើម្បីឱ្យសិស្សានុសិស្សកាន់តែយល់ដឹងបន្ថែមអំពីពិធីបុណ្យប្រពៃណីចិន។ បុណ្យសែនព្រះខែគឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់នៅក្នុងប្រទេសចិន និងជាពិធីបុណ្យប្រពៃណីមួយក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងបួននៅក្នុងប្រទេសចិន។
នៅពេលថ្ងៃនេះមកដល់ គ្រប់ក្រុមគ្រួសារមានភាពអ៊ូអរ ហើយសកម្មភាពសំខាន់ៗនៃពិធីបុណ្យសែនព្រះខែ គឺ បរិភោគនំសែនព្រះខែ បរិភោគអាហារជួបជុំគ្នា និងគយគន់ព្រះច័ន្ទជាមួយក្រុមគ្រួសារ។

Back To Top