ប្រវត្តិរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ

សាខាចាក់អង្រែ គឺជាសាខាទី៣ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ សាខានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីកាត់បន្ថយបញ្ហាការធ្វើដំណើរ និងសម្រាប់តម្រូវការ ការអប់រំប្រកបដោយគុណភាពសម្រាប់ប្រជាជននៅតំបន់ជាយក្រុងដែលមានប្រាក់ចំណូលពីមធ្យមទៅច្រើន។
សាខាចាក់អង្រែត្រូវបានបង្កើតឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៨២៤ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ពិធីសម្ភោធជាផ្លូវការរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។ អគារមានកម្ពស់ប្រាំជាន់ និងមានទំហំ៨,១០៧.៤៥ ម៉ែត្រការ៉េ។ ទំហំដីមានដល់ទៅ ៥,១១៧.២២ ម៉ែត្រការ៉េ ដែលរួមមាន៖
- ច្រកទ្វារខាងមុខ
- កាហ្វេ Chateau
- ជាន់ទី១
- កន្លែងទទួលភ្ញៀវ និងកន្លែងក្មេងលេង
- ការិយាល័យផ្តល់ព័ត៌មាន
- ការិយាល័យកិច្ចការសិស្ស
- បន្ទប់ប្រឡង
- បន្ទប់សម្ភាស
- ការិយាល័យរដ្ឋបាល
- កន្លែងបង់ប្រាក់
- ការិយាល័យលទ្ធកម្ម
- បណ្ណាគារ អន្តរទ្វីប
- ផ្នែកសេវាកម្មដឹកជញ្ជូនសិស្ស
- មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច
- បន្ទប់ប្រជុំ
- បន្ទប់ប្រឹក្សាយោបល់
- ថ្នាក់រៀន (Aii-CA ១០១-១០៤, AIS-CA ១០៥-១០៨)
- ជាន់ទី២
- អាហារដ្ឋាន អាឡិច
- បន្ទប់សិស្សសម្រាក
- ថ្នាក់រៀន (Aii-CA ២០១-២០៦ & AIS-CA ២០៧-២១២)
- ជាន់ទី៣
- បន្ទប់គ្រូសម្រាក
- បន្ទប់កុំព្យូទ័រ
- ថ្នាក់រៀន (Aii-CA ៣០១-៣១៣ & AIS-CA ៣១៤-៣២០)
- ជាន់ទី៤
- ថ្នាក់រៀន (Aii-CA ៤០១-៤១៤ និង AIS-CA ៤១៥-៤២៣)
- ជាន់ទី៥
- ការិយាល័យសិក្សា
- បណ្ណាល័យ ម៉េងលី ជេ. គួច
- បន្ទប់តន្ត្រី
- បន្ទប់របាំ
- អាហារដ្ឋាន អាឡិច
- កាហ្វេ Chateau
- អាហារដ្ឋាន អាឡិច
- ខាងក្រោយអគារ
- ខាងក្រោយអគារ
- អគារបុគ្គលិកសាលា