skip to Main Content
ប្រវត្តិរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ

សាខាចាក់អង្រែ គឺជាសាខាទី៣ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ សាខានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីកាត់បន្ថយបញ្ហាការធ្វើដំណើរ និងសម្រាប់តម្រូវការ ការអប់រំប្រកបដោយគុណភាពសម្រាប់ប្រជាជននៅតំបន់ជាយក្រុងដែលមានប្រាក់ចំណូលពីមធ្យមទៅច្រើន។

សាខាចាក់អង្រែត្រូវបានបង្កើតឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៨២៤ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ពិធីសម្ភោធជាផ្លូវការរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។ អគារមានកម្ពស់ប្រាំជាន់ និងមានទំហំ៨,១០៧.៤៥ ម៉ែត្រការ៉េ។ ទំហំដីមានដល់ទៅ ៥,១១៧.២២ ម៉ែត្រការ៉េ ដែលរួមមាន៖

  1. ច្រកទ្វារខាងមុខ
    1. កាហ្វេ Chateau
  2. ជាន់ទី១
    1. កន្លែងទទួលភ្ញៀវ និងកន្លែងក្មេងលេង
    2. ការិយាល័យផ្តល់ព័ត៌មាន
    3. ការិយាល័យកិច្ចការសិស្ស
    4. បន្ទប់ប្រឡង
    5. បន្ទប់សម្ភាស
    6. ការិយាល័យរដ្ឋបាល
    7. កន្លែងបង់ប្រាក់
    8. ការិយាល័យលទ្ធកម្ម
    9. បណ្ណាគារ អន្តរទ្វីប
    10. ផ្នែកសេវាកម្មដឹកជញ្ជូនសិស្ស
    11. មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច
    12. បន្ទប់ប្រជុំ
    13. បន្ទប់ប្រឹក្សាយោបល់
    14. ថ្នាក់រៀន (Aii-CA ១០១-១០៤, AIS-CA ១០៥-១០៨)
  3. ជាន់ទី២
    1. អាហារដ្ឋាន អាឡិច
    2. បន្ទប់សិស្សសម្រាក
    3. ថ្នាក់រៀន (Aii-CA ២០១-២០៦ & AIS-CA ២០៧-២១២)
  4. ជាន់ទី៣
    1. បន្ទប់គ្រូសម្រាក
    2. បន្ទប់កុំព្យូទ័រ
    3. ថ្នាក់រៀន (Aii-CA ៣០១-៣១៣ & AIS-CA ៣១៤-៣២០)
  5. ជាន់ទី៤
    1. ថ្នាក់រៀន (Aii-CA ៤០១-៤១៤ និង AIS-CA ៤១៥-៤២៣)
  6. ជាន់ទី៥
    1. ការិយាល័យសិក្សា
    2. បណ្ណាល័យ ម៉េងលី ជេ. គួច
    3. បន្ទប់តន្ត្រី
    4. បន្ទប់របាំ
    5. អាហារដ្ឋាន អាឡិច
    6. កាហ្វេ Chateau
    7. អាហារដ្ឋាន អាឡិច
  1. ខាងក្រោយអគារ
    1. ខាងក្រោយអគារ
    2. អគារបុគ្គលិកសាលា

ប្រវត្តិសាស្រ្តរបស់យើង

មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាមជ្ឈមណ្ឌលឯកទេសភាសាតាមបទដ្ឋានអាមេរិកាំង។ មជ្ឈមណ្ឌលផ្តល់នូវកម្មវិធីសិក្សា ភាសាអង់គ្លេស ចិន និងភាសាថៃជាច្រើនកម្រិត ហើយក៏មានវគ្គរៀនត្រៀមប្រឡង TOEFL ផងដែរ ដើម្បីបំពេញនូវតម្រូវការដល់សិស្សានុសិស្សគ្រប់វ័យ។

Back To Top