skip to Main Content

លោកស្រី ទូច រតនា

ការិយាល័យនាយកសាខា

លោកស្រី ទូច រតនា កំពុងកាន់តំណែងជានាយិកានៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ។

លោកស្រី រតនា មានមោទនភាពចំពោះតួនាទីជាអ្នកអប់រំ និងជាអ្នកដឹកនាំក្នុងវិស័យមួយនេះ។ គាត់ជឿថាការអប់រំអាចផ្លាស់ប្តូរមនុស្សឱប្រសើរជាងមុន។ ក្នុងអំឡុងពេលបម្រើការបង្រៀនរបស់គាត់អស់រយៈពេល 10 ឆ្នាំគាត់ទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងការងាររបស់គាត់។ មហិច្ឆតារបស់គាត់ក្នុងការបង្កើតមូលធនមនុស្សកម្ពុជាមិនសាបសូន្យឡើយ។ ដើម្បីសម្រេចបាននូវចក្ខុវិស័យមួយនេះ គាត់បានបន្តសិក្សា និងអនុវត្តចំណេះដឹង និងជំនាញដែលគាត់ទទួលបាន។ ក្នុងឆ្នាំ 2020 គាត់ទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត (TESOL) នៅប្រទេសនូវែលសេឡង់។ បន្ទាប់មកគាត់បានចូលបម្រើការនៅសកលវិទ្យាល័យអន្តរជាតិមួយក្នុងទីក្រុងភ្នំពេញ ហើយនៅទីនោះគាត់ត្រូវបានតម្លើងឋានៈពីរបីដងពីសាស្ត្រាចារ្យរហូតដល់ប្រធានដេប៉ាតឺម៉ង់ថ្នាក់មូលដ្ធាន។

លោកស្រី រតនា បានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា Aii នៅដើមខែវិច្ឆិកា ឆ្នាំ 2022 ជានាយិការងសាខា។ មិនយូរប៉ុន្មានលោកស្រីត្រូវបានតែងតាំងជានាយិកាសាខានៅថ្ងៃទី 01 ខែមីនាឆ្នាំ 2023 ។

Back To Top