skip to Main Content
ក្លឹបរបស់សិស្ស

ក្លឹបរបស់សិស្សគឺជាសហគមន៍ ឬស្ថាប័នមួយដែលដឹកនាំដោយសិស្សានុសិស្ស ក្រោមការត្រួតពិនិត្យរបស់អ្នកសម្របសម្រួលដែលបានចាត់តាំងត្រឹមត្រូវនៅមជ្ឈមណ្ឌលភាសាអេ អាយ អាយ ហើយសមាជិកចូលរួមបានមានតែសិស្ស ឬអតីតសិស្សរបស់អេ អាយ អាយប៉ុណ្ណោះ។

Aii ក្លឹបតស៊ូមតិ និងវោហាស័ព្ទសាធារណៈ

តើអ្នកជាមនុស្សដែលនិយាយពិរោះ ឬអ្នកជាមនុស្សដែលពូកែនិយាយម្នាក់មែនទេ? ក្នុង ក្លឹបនេះ អ្នកនឹងមានឱកាសក្នុងការអភិវឌ្ឍន៍ជំនាញ និងការអនុវត្តជាមួយដៃគូរបស់អ្នក។ សមាជិកទាំងអស់ជួបគ្នានិងអនុវត្តន៍ការសន្ទនារួមគ្នា ស្តាប់គ្នាទៅវិញទៅមក ឬធ្វើការតស៊ូមតិសាកល្បងជាមួយគ្នាទៅវិញទៅមក។ គ្មានអ្នកណាម្នាក់ដឹងទេនាថ្ងៃអនាគត ជួនកាលអ្នកអាចក្លាយជាអ្នកនិយាយជាសាធារណៈដ៏ល្បីម្នាក់ដូចជាលោក Barack Obama or Steve Jobs ក៏មិនដឹងដែរ!

Aii ក្លឹបអាន និងសរសេរ

ប្រសិនបើអ្នកស្រឡាញ់ការអាន ហើយមានបំណងចង់ក្លាយជាអ្នកសារព័ត៌មាន ឬតែង និពន្ធរឿង យើងមានក្លឹបសម្រាប់អ្នកបណ្តុះបណ្តាលអ្នកអំពីជំនាញទាំងអស់នោះ។ ចូលរួមទាំងអស់គ្នាដើម្បីពិភាក្សាអំពីសៀវភៅដែលអ្នកបានអានក្នុងថ្នាក់រៀនរបស់អ្នក។ ការសរសេរអត្ថបទកាសែត ឬទស្សនាវដ្ដី ឬ សរសេររឿងខ្លីៗ ឬកំណាព្យខ្លីៗ ទីនេះហើយជាកន្លែង បណ្តុំអ្នកនិពន្ធ និងអ្នកអានដ៏ជំនាញ។

Aii ក្លឹបប្រឹក្សាយោបល់ទៅវិញទៅមក

ប្រសិនបើអ្នកចង់ទទួលបានការបណ្តុះបណ្តាល និងការជួយគ្នាទៅវិញទៅមក ដែលផ្តល់នូវសកម្មភាពផ្សេងៗក្នុងការជួយតាមរយៈការប្រាស្រ័យទាក់ទងគ្នាប្រកបដោយការត្រិះរិះពិចារណា និង ភាពជឿជាក់ នោះ Aii ក្លឹបប្រឹក្សាយោបល់ទៅវិញទៅមក គឺពិតជាកន្លែងមួយដែលសក្តិសមសម្រាប់អ្នក។ ក្លឹបប្រឹក្សានេះក៏ផ្តល់នូវកន្លែងសុវត្ថិភាព និងបរិយាកាសរៀនសូត្រសម្រាប់អ្នកដោយមិនមានការភ័យព្រួយពី ការវិនិច្ឆ័យ ការយល់ច្រលំ ការបៀតបៀន ឬការរំលោភបំពាននោះទេ។ Aii ក្លឹបប្រឹក្សាយោបល់ទៅវិញទៅមក ផ្តល់ជូននូវវិធីសាស្ត្រដើម្បីស្វែងយល់ពីជំនាញដ៏មានតម្លៃនេះ និងដើម្បីជួយអ្នកឱ្យយល់កាន់តែច្បាស់ពីភាពខុសប្លែកក្នុងជីវិតអ្នកដទៃ និងរៀនសង្កេតមើលអ្នកដទៃក្នុងនាមជាអ្នកផ្តល់ប្រឹក្សាឱ្យគ្នាទៅវិញទៅមក នៅពេលដែលអ្នកស្តាប់ដោយយកចិត្តទុកដាក់ និងផ្តល់នូវការការរិះគន់បែបស្ថាបនា ខណៈពេលដែលអ្នកក៏បានបង្កើនជំនាញទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នក។

Aii ក្លឹបតន្ត្រី

ប្រសិនបើអ្នកកំពុងស្វែងរកកន្លែងមួយដែលបង្កើតឱ្យមានសាមគ្គីភាពតាមរយៈការស្តាប់ ការអនុវត្ត និងការសម្តែងតន្ត្រី នោះក្លឹបតន្ត្រី អេ អាយ អាយ គឺជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នក។ ក្លឹបនេះផ្តល់ចំណេះដឹង ដែលជួយអ្នកឱ្យអាចអានតន្ត្រីដោយខ្លួនឯង ក៏ដូចជាចេះថែរក្សាឧបករណ៍តន្ត្រី។ បង្កើតក្រុមតន្រ្តីមួយដែលនឹងសម្តែងនៅគ្រប់ព្រឹត្តិការណ៍របស់សាលារៀន ចូលរួមការធ្វើដំណើរសិក្សា

Back To Top